របៀបបង្កើត Folder ជា​ Special Folder

សរសេរដោយ Unknown នៅ 15 August 2013 | 7:56 AM


Special Folder គឺជា​​ Folder ពិសេសៗរបស់​​វិនដូរ ដូចជា Recycle Bin, My Network Places, My Computer, My Document.. ដែល​ជាកន្លែង​ផ្តល់​នូវ​លក្ខណះពិសេសផ្សេង​ៗគ្នា ។ 
ជាធម្មតា​យើង​មិនអាច​ចម្លង​ឯកសារ​ណាមួយ​ចូល​ទៅក្នុង​ Special Folder ទាំងនោះ​បានទេ ។ ប៉ុន្តែ​យើង​អាច​បង្កើត​ Folder ធម្មតា​មួយ​ដើម្បីដាក់​ឯកសារ បន្ទាប់​មក​ធ្វើ​​វាអោយទៅជា​ Special Folder ណាមួយ ។ 
ដំបូង​ត្រូវ​បង្កើត​ Folder មួយ​នៅក្នុង​​ Drive C, ដាក់​ឈ្មោះ​អ្វី​ក៏​បាន, ឧ: Recycle បន្ទាប់មក បង្កើត​ Text File មួយឈ្មោះ desktop.ini​ដាក់​ចូលក្នុង​ Folder នោះ ។ រួច​ Copy Text ខាងក្រោម ដាក់​ចូល​ក្នុង File Desktop.ini
[.ShellClassInfo] CLSID={645FF040-5081-101B-9F08-00AA002F954E} 
បន្ទាប់​មកចុច Start > Run > វាយ > cmd 
 បន្ទាប់​មកទៀត​វាយ​នូវ Command ដូច​ខាងក្រោម : 
 attrib c:\Recycle +s 
ក្រោយម​ក​ Folder នឹង​ក្លាយ​ជា​ Special Folder មួយ​ដែល​រាល់​ពេល​យើង​ចុច​វា​​នឹង​រត់​ទៅកាន់​ Recycle Bin ។
 ចំនាំ* 
My Network Place = {208D2C60-3AEA-1069-A2D7-08002B30309D} 
Recycle Bin = {645FF040-5081-101B-9F08-00AA002F954E} 
My Computer = {20D04FE0-3AEA-1069-A2D8-08002B30309D} 
***រាល់​លេខ​កូដ​សំគាល់​ Special Folder នីមួយ​ៗ យើង​អាច​រក​វា​បាន​ ដោយ​ចូល​ទៅកាន់​ Registry > KKEY_CLASSES_ROOTS > CLSID បន្ទាប់​មក​ Search ដោយ​វាយពាក្យ Special Folder ណាមួយ បន្ទាប់​មក​មើល​ផ្នែក​ខាង​ឆ្វេង​ យើង​នឹង​ឃើញ​លេខកូដ​ទាំងនោះ ។ សូមអរគុណ៕
Facebook Comments Plugin Enhanced by Share4khmer
ចែករំលែកអត្ថបទនេះ :
Blogger Tips and TricksLatest Tips And TricksBlogger Tricks

.

Share4khmer.com
 
Copyright © 2013. ចែករំលែកសម្រាប់កូនខ្មែរ - All Rights Reserved
Created by Yang Pisey Published by Share4Khmer.Com